ហ្វ្រេកង់ស៍វិទ្យុ
Radio Frequency (RF)
១. ហ្វ្រេកង់ស៍វិទ្យុ
ហ្វ្រេកង់ស៍វិទ្យុ Radio Frequency (RF) គឺជាធនធានធម្មជាតិកម្រដែលកើតឡើងដោយឯកឯង មិនកើតឡើងវិញនិងមិនបាត់បង់ ប៉ុន្តែអាចប្រើប្រាស់ឡើងវិញបាន។ ហ្វ្រេកង់ស៍វិទ្យុ មានទម្រង់ជារលកអេឡិចត្រូម៉ាញ៉េទិចដែលប្រើប្រាស់សម្រាប់ទំនាក់ទំនង (Wireless Communication) ដែលសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) កំណត់យកចាប់ពី 8.3 kHz ទៅ 3 THz។ ហ្វ្រេកង់ស៍វិទ្យុមានខ្នាតគិតជាហឺត (Hz) ដែលជាចំនួនតាងឱ្យល្បឿនរលកអេឡិចត្រូម៉ាញ៉េទិចធៀបនឹងប្រវែងមួយជំហានរលកផ្សាយចេញ។ ល្បឿនដាលរបស់រលកអេឡិចត្រូម៉ាញ៉េទិចនៅក្នុងលំហរអាកាសដូចទៅនឹងល្បឿនពន្លឺដែរ c = 3x108 m/s ហើយយើងអាចគណនាហ្វ្រេកង់ស៍វិទ្យុ និងជំហានហ្វ្រេកង់ស៍វិទ្យុតាមរូមបន្ត៖
ភ្នែករបស់មនុស្សគឺមិនអាចមើលឃើញហ្វ្រេកង់ស៍វិទ្យុបានទេ ដូច្នេះត្រូវប្រើប្រាស់ឧបករណ៍ជំនួយដើម្បីអាចវាស់ស្ទង់កម្រិតរបស់ហ្វ្រេកង់ស៍វិទ្យុនោះគឺ Spectrum Analyzer។
ឧបករណ៍វាស់ស្ទង់ហ្វ្រេកង់ស៍ (Spectrum Analyzer)
រលកអេឡិចត្រូម៉ាញ៉េទិចដែលមានកម្រិតហ្វ្រេកង់ស៍ទាបជាង 3 kHz និងខ្ពស់ជាង 3 THz គេមិនចាប់ទុកជាហ្វ្រេកង់ស៍វិទ្យុឡើង ដូច្នេះគេមិនប្រើប្រាស់ហ្វ្រេកង់ស៍ទាំងនេះសម្រាប់នាំពត៌មានដើម្បីទំនាក់ទំនងនោះទេ។ គេបានបែងចែកចំណាត់ថ្នាក់តាមវិសាលគមហ្វ្រេកង់ស៍ (Frequency Spectrum) មានដូចជា កម្រិតទាបបំផុត (Extremely Low) ហ្វ្រេកង់ស៍វិទ្យុ (RF) មីក្រូវ៉េវ (Microwaves) អ៊ីនហ្វ្រា (Infrared) ពន្លឺមើឃើញ (Visible Light) អ៊ុលត្រាវីយូឡេ (Ultraviolet Light) កាំរស្មីអ៊ិច (X-rays) និងកាំរស្មីហ្គាម៉ា (Gamma rays) ។
អង្គការទូរគមនាគមន៍អន្តរជាតិ (ITU) បានបែងចែកវិសាលគមហ្វ្រេកង់ស៍វិទ្យុ (Radio Frequency Spectrum)ទៅជាបង់ដែលមានឈ្មោះកំណត់ដោយ ដូចខាងក្រោម៖
បង់ហ្វ្រេកង់ស៍ |
|||
Below 3 Hz |
>105 km |
TLF |
Tremendously low frequency |
3–30 Hz |
105–104 km |
Extremely low frequency |
|
30–300 Hz |
104–103 km |
Super low frequency |
|
300–3000 Hz |
103–100 km |
Ultra-low frequency |
|
3–30 kHz |
100–10 km |
Very low frequency |
|
30–300 kHz |
10–1 km |
Low frequency |
|
300 kHz – 3 MHz |
1 km – 100 m |
Medium frequency |
|
3–30 MHz |
100–10 m |
High frequency |
|
30–300 MHz |
10–1 m |
Very high frequency |
|
300 MHz – 3 GHz |
1 m – 100 mm |
Ultra-high frequency |
|
3–30 GHz |
100–10 mm |
Super high frequency |
|
30–300 GHz |
10–1 mm |
Extremely high frequency |
|
300 GHz – 3 THz |
1 mm – 0.1 mm |
Tremendously high frequency |
ហ្វ្រេកង់ស៍វិទ្យុត្រូវបានប្រើផ្តល់សេវាទំនាក់ទំនងដូចជា វិទ្យុផ្សាយសំឡេង ទូរទស្សន៍ ប្រព័ន្ធទូរសព្ទចល័ត 2G 3G 4G 5G, Walkie Talkie Wi-Fi Bluetooth GPS និងទំនាក់ទំនងផ្កាយរណបជាដើម។ អង្គការទូរគមនាគមន៍អន្តរជាតិ វិទ្យុទំនាក់ទំនង (ITU-R) បានបែងចែកបង់ហ្វ្រេកង់ស៍វិទ្យុផ្សេងៗគ្នាដើម្បីផ្តល់សេវាទំនាក់ទំនងនីមួយៗតាមកម្រិតវិសាលគមហ្វ្រេកង់ស៍វិទ្យុ។
ក្នុងការកំណត់កម្រិតវិសាលគមហ្វ្រេកង់ស៍វិទ្យុលើសេវាទំនាក់ទំនងនីមួយៗ អង្គការទូរគមនាគមន៍អន្តរជាតិ (ITU) ក៏បានបែងចែកផែនទីជាបីតំបន់ផងដែរ ដោយប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់បី (Region 3)។
២. វិទ្យុផ្សាយសំឡេង AM និង FM
នៅពេលដែលធ្វើម៉ូឌុលេសិនស៊ីញ៉ាល់ជាទម្រង់
AM ឬ FM លើហ្វ្រេកង់ស៍នាំ នោះនឹងបង្កើតបាន Sidebands ដែលមានហ្វ្រេកង់ស៍ផ្នែកទាប (Lower Sideband = fC - fM )និងផ្នែកខ្ពស់ (Upper Sideband = fC + fM ) ដែលគម្លាត់ហ្វ្រេកង់ស៍ផ្នែកទាប ទៅហ្វ្រេកង់ស៍ផ្នែកខ្ពស់ គេហៅថាគម្លាតកាណាល់ (Channel Bandwidth)។ ក្នុងការស្រង់ហ្វ្រេកង់ស៍ផ្សាយរបស់ស្ថានីយ៍វិទ្យុ
ជាទូទៅគេកំណត់យកហ្វ្រេកង់ស៍នាំ fC
ដែលជាហ្វ្រេកង់ស៍ចំនុចកណ្ដាលនៃកាណាល់។
- fM ហ្វ្រេកង់ស៍ម៉ូឌុលេសិន
(Modulation Frequency)
- fC ហ្វ្រេកង់ស៍នាំ (Carrier Frequency)
វិទ្យុផ្សាយសំឡេងមានពីរទម្រង់គឺវិទ្យុផ្សាយសំឡេង AM និងវិទ្យុផ្សាយសំឡេង FM។ ក្នុងតំបន់បី (Region 3) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានកំណត់ហ្វ្រេកង់ស៍នាំនៃវិទ្យុផ្សាយសំឡេង AM ក្នុងបន្ទារ MF ហ្វ្រេកង់ស៍ចន្លោះពី 540 kHz ដល់ 1600 kHz ហើយមានទំហំហ្វ្រេកង់ស៍វិទ្យុក្នុងមួយកាណាល់អតិបរិមាណ 10 kHz ចំណែកឯវិទ្យុផ្សាយសំឡេង FM ស្ថិតក្នុងបន្ទារ VHF ហ្វ្រេកង់ស៍នាំចន្លោះពី 87 MHz ដល់ 108 MHz មានទំហំហ្វ្រេកង់ស៍វិទ្យុក្នុងមួយកាណាល់ 200 kHz (0.2 MHz)។
ហ្វ្រេកង់ស៍ (MHz) |
ឈ្មោះវីទ្យុផ្សាយសំឡេង |
ស្ថានីយ៍ផ្សាយ |
អានុភាព (kW) |
87.750 |
Fresh FM |
|
|
88.000 |
Sweet FM |
10 |
|
88.250 |
Radio Meanchey FM |
1 |
|
88.500 |
RFI |
4 |
|
89.000 |
NRG 89 FM |
1 |
|
89.500 |
Voice of New Life Radio |
10 |
|
90.000 |
Radio FM 90 |
10 |
|
90.500 |
Ta Phrom Radio |
5 |
|
91.000 |
People Radio |
1 |
|
91.250 |
Star FM |
1 |
|
92.000 |
RFI |
10 |
|
93.500 |
Metropolitan Radio |
10 |
|
93.750 |
DAP Radio |
|
|
94.500 |
ABC Traffic FM |
||
96.000 |
RNK FM 96 |
20 |
|
97.000 |
Radio Apsara |
10 |
|
97.500 |
Love FM |
1 |
|
98.000 |
FM 98 |
10 |
|
98.250 |
Kasekor FM |
|
|
99 |
FM 99 |
10 |
|
99.5 |
Krusa FM |
10 |
|
100.000 |
BBC World Service |
10 |
|
100.700 |
Cool FM |
|
|
101.000 |
Nokorwat FM |
||
101.250 |
Radio Solida Soft |
|
|
101.500 |
Radio Australia |
1 |
|
102.250 |
Town FM |
|
|
102.500 |
Radio Tonle FM |
2 |
|
103.000 |
Municipality Radio |
10 |
|
103.500 |
Radio WMC |
10 |
|
104.000 |
Radio Sovann Phum |
10 |
|
104.500 |
Radio Hang Meas FM |
5 |
|
105.000 |
Radio Beehive |
5 |
|
105.500 |
Vayo FM Phnom Penh |
||
105.750 |
Cambodia-China Friendship Radio |
10 |
|
105.750 |
RNK Wat Phnom FM |
10 |
|
106.000 |
Southeast Asia Radio |
10 |
|
106.500 |
Radio Sarika FM |
10 |
|
107.000 |
FM 107 |
10 |
|
107.500 |
ABC Cambodia FM |
5 |
|
108.000 |
Radio Solida Soft |
10 |
៣. ទូរទស្សន៍
ស្ថានីយ៍ផ្សាយទូរទស្សន៍ក៏ប្រើហ្វ្រេកង់ស៍វិទ្យុដែរដើម្បីបញ្ជូនរូបភាព
ពណ៌ និងសំឡេង ដោយការធ្វើម៉ូលឌុលេសិននាំពត៌មានអាចជា អំព្លីទុត (AM) ហ្វ្រេកង់ស៍ (FM) ឫផាស (PM) ជាដើម។ ទូរទស្សន៍អាណាឡូក
និងទូរទស្សន៍ឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវប្រើវិសាលគមហ្វ្រេកង់ស៍វិទ្យុទំហំ
7HMz ក្នុងបង់
VHF
និង 8HMz ក្នុងបង់ UHF ក្នុងមួយកាណាល់ដើម្បីអាចផ្សាយចេញបាន ហើយក្នុងនោះមានស៊ីញ៉ាល់សំខាន់ចំនួនពីរគឺស៊ីញ៉ាល់នាំរូបភាព
(Picture Signal Carries) និងស៊ីញ៉ាល់នាំសំឡេង (Sound Signal Carries)។
ការបែងចែកហ្វ្រេកង់ស៍វិទ្យុរបស់ទូរទស្សន៍ក្នុងបង់
VHF
និង UHF
-
VHF ហ្វ្រេកង់ស៍ចាប់ពី 54MHz ដល់ 68MHz សម្រាប់កាណាល់ទី៣ និងទី៤
-
VHF ហ្វ្រេកង់ស៍ចាប់ពី 174MHz ដល់ 230MHz សម្រាប់កាណាល់ទី៥
ដល់ទី១២
- UHF ហ្វ្រេកង់ស៍ចាប់ពី 470MHz ដល់ 806MHz សម្រាប់កាណាល់ទី២១ ដល់ទី៦២
ហ្វ្រេកង់ស៍វិទ្យុរបស់ទូរទស្សន៍ក្នុងបង់
VHF |
|||
Channel |
Start Frequency (MHz) |
Stop Frequency (MHz) |
Channel Bandwidth (MHz) |
3 |
54 |
61 |
7 |
4 |
61 |
68 |
7 |
Channel |
Start Frequency (MHz) |
Stop Frequency (MHz) |
Channel Bandwidth (MHz) |
5 |
174 |
181 |
7 |
6 |
181 |
188 |
7 |
7 |
188 |
195 |
7 |
8 |
195 |
202 |
7 |
9 |
202 |
209 |
7 |
10 |
209 |
216 |
7 |
11 |
216 |
223 |
7 |
12 |
223 |
230 |
7 |
ហ្វ្រេកង់ស៍វិទ្យុរបស់ទូរទស្សន៍ក្នុងបង់
UHF |
|||
Channel |
Start Frequency (MHz) |
Stop Frequency (MHz) |
Channel Bandwidth (MHz) |
21 |
470 |
478 |
8 |
22 |
478 |
486 |
8 |
23 |
486 |
494 |
8 |
24 |
494 |
502 |
8 |
25 |
502 |
510 |
8 |
26 |
510 |
518 |
8 |
27 |
518 |
526 |
8 |
28 |
526 |
534 |
8 |
29 |
534 |
542 |
8 |
30 |
542 |
550 |
8 |
31 |
550 |
558 |
8 |
32 |
558 |
566 |
8 |
33 |
566 |
574 |
8 |
34 |
574 |
582 |
8 |
35 |
582 |
590 |
8 |
36 |
590 |
598 |
8 |
37 |
598 |
606 |
8 |
38 |
606 |
614 |
8 |
39 |
614 |
622 |
8 |
40 |
622 |
630 |
8 |
41 |
630 |
638 |
8 |
42 |
638 |
646 |
8 |
43 |
646 |
654 |
8 |
44 |
654 |
662 |
8 |
45 |
662 |
670 |
8 |
46 |
670 |
678 |
8 |
47 |
678 |
686 |
8 |
48 |
686 |
694 |
8 |
49 |
694 |
702 |
8 |
50 |
702 |
710 |
8 |
51 |
710 |
718 |
8 |
52 |
718 |
726 |
8 |
53 |
726 |
734 |
8 |
54 |
734 |
742 |
8 |
55 |
742 |
750 |
8 |
56 |
750 |
758 |
8 |
57 |
758 |
766 |
8 |
58 |
766 |
774 |
8 |
59 |
774 |
782 |
8 |
60 |
782 |
790 |
8 |
61 |
790 |
798 |
8 |
62 |
798 |
806 |
8 |
(នៅមានបន្ត.....)
ពាក្យគន្លឹះ
AM Radio វិទ្យុផ្សាយសំឡេងជាទម្រង់ AM
Amplitude Modulation (AM) ការបញ្ចូលរលកសំឡេងចូលហ្វ្រេកង់ស៍វិទ្យុប្រើវិធីសាស្រ្តអំព្លីទុត
Band បង់
Bandwidth បន្ទារ
Channel កាណាល់
Channel Bandwidth គម្លាតកាណាល់
Carrier Frequency ហ្វ្រេកង់ស៍នាំ
FM Radio វិទ្យុផ្សាយសំឡេងជាទម្រង់ FM
Frequency ហ្វ្រេកង់ស៍
Frequency Bandwidth បន្ទារហ្វ្រេកង់ស៍
Frequency Modulation (AM) ការបញ្ចូលរលកសំឡេងចូលហ្វ្រេកង់ស៍វិទ្យុប្រើវិធីសាស្រ្តហ្វ្រេកង់ស៍
Modulation ការបញ្ចូលរលកសំឡេងចូលហ្វ្រេកង់ស៍វិទ្យុ
Modulation Frequency ហ្វ្រេកង់ស៍ម៉ូឌុលេសិន
Radio Frequency ហ្វ្រេកង់ស៍វិទ្យុ
មើលប្រភពយោងបន្ថែម
[១] ហ្វ្រេកង់ស៍វិទ្យុ [ដកស្រង់ឯកសារយោងនៅថ្ងៃទី 4-01-2023]
https://www.techtarget.com/searchnetworking/definition/radio-frequency
[២] ការបែងចែកបន្ទារហ្វ្រេកង់ស៍ [ដកស្រង់ឯកសារយោងនៅថ្ងៃទី 19-12-2022]
https://www.spectrummonitoring.com/systems.php
[៣]ហ្វ្រេកង់ស៍វិទ្យុ [ដកស្រង់ឯកសារយោងនៅថ្ងៃទី 4-01-2023]
https://en.wikipedia.org/wiki/Radio_frequency
[៤] Radio Regulations Articles Edition of 2020
No comments:
Post a Comment